អត្ថបទសង្ខេបស្តីពីវិធានការរក្សាការពារ តាមផ្លូវតុលាការ ចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញា

  • Post author:
  • Post published:
  • Post category:អត្ថបទ

តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល

ជាទូទៅ យន្តការដោះស្រាយវិវាទដែលមានប្រសិទ្ធភាព តែងផ្តល់នូវវិធានការទប់ស្កាត់និងស្តារនូវការខាតបង់ ឬ ធានាបាននូវសំណងសមស្របជូនភាគីរងគ្រោះ។ ជាមួយគ្នាដែរ យន្តការដោះស្រាយវិវាទដែលមានប្រសិទ្ធភាព ក៏ចូលរួមលើកស្ទួយនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយប្រយោលផងដែរ តាមរយៈការទាក់ទាញការវិនិយោគ ត្បិតវាកាត់បន្ថយហានិភ័យផ្នែកច្បាប់ និងផ្តល់ឱ្យវិនិយោគិននូវទំនុកចិត្តថាកិច្ចសន្យារបស់ពួកគេនឹងត្រូវបានអនុវត្ត ដោយស្ម័គ្រចិត្ត ឬដោយការបង្ខំតាមផ្លូវតុលាការ។

ចំពោះយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាដែលមានប្រសិទ្ធភាព និងមានលក្ខណៈឆាប់រហ័ស មិនត្រឹមតែផ្តល់នូវជំនឿទុកចិត្តក្នុងការដាក់ទុនវិនិយោគ ថែមទាំងទាក់ទាញនូវការបន្តវិនិយោគជាហូរហែរ ដោយប្រយោលថែមទៀតផង ដោយសារការមានជំនឿទុកចិត្តចំពោះផលតបស្នងដែលអាចទទួលបាន ពីការស្រាវជ្រាវនិងអភិវឌ្ឍ(R&D) ការនាំចូល និងការធ្វើពាណិជ្ជកម្មនូវធនធនកម្មសិទ្ធិបញ្ញា ដូចជាបច្ចេកវិទ្យា ដំណើរការផលិតកម្មឬអាជីវកម្ម ស្នាដៃថ្មីៗ ជាដើម ដែលអាចមានទំហំវិសាលភាពនិងតម្លៃសេដ្ឋកិច្ចធំ តាមរយៈយន្តការដែលផ្តល់នូវជំនឿទុកចិត្ត ក្នុងការបង្រ្កាប និងដោះស្រាយការរំលោភបំពានកម្មសិទ្ធិបញ្ញា ដ៏មានតម្លៃរបស់ក្រុមហ៊ុនឬបុគ្គលជាម្ចាស់កម្មសិទ្ធិបញ្ញា ដែលរួមមានដូចជា៖

ជាក់ស្តែង ភាគច្រើននៃសហគ្រាសនិងឧស្សាហកម្ម ទាំងធនមីក្រូ តូច មធ្យមនិងធ្ងន់ និងឧស្សាហកម្មច្នៃប្រឌិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមិនដាក់ដើមទុន ឬពង្រាយដើមទុនចូលទៅក្នុងទីផ្សារ ដែលការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការនាំចូលនូវ “កម្មសិទ្ធិបញ្ញា ឬតក្កកម្ម” ដែលអាចត្រូវបានរំលោភបំពាន ដោយគ្មានយន្តការច្បាប់ ដែលអាច៖

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយន្តការច្បាប់ជាច្រើនដើម្បីជំរុញ និងលើកកម្ពស់នូវការបង្ការ ទប់ស្កាត បង្ក្រាប និងដោះស្រាយការរំលោភបំពានកម្មសិទ្ធិបញ្ញា។ ក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា មានកំណត់រួចជាស្រេចអំពីយន្តការដោះស្រាយវិវាទនេះ រួមមានដូចជា៖

ម្យ៉ាងវិញទៀត ក្រៅពីស្ថាប័នឯករាជ្យ ដូចជាស្ថាប័នតុលាការ និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលអាចសម្រេចសេចក្តីជាបណ្តោះអាសន្ន និង/ឬជាស្ថាពរ ដែលអាចអនុវត្តដោយបង្ខំតាមផ្លូវតុលាការបាន។ នៅកម្ពុជា ក៏មានក្រសួងដែលមានសមត្ថកិច្ច និងស្ថាប័នអន្តរស្ថាប័នជាច្រើនដែលចូលរួមអនុវត្តនូវច្បាប់ខាងលើផងដែរ។ តែជាទូទៅ ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមផ្លូវតុលាការ ឬមជ្ឈត្តកម្ម ការដំណើរការនីតិវិធីបណ្តឹងរហូតដល់មានសាលក្រមឬសាលដីកានៃបណ្តឹងអង្គសេចក្តីចូលជាស្ថាពរ ឬមជ្ឈត្តវិនិច្ឆ័យដែលមានការទទួលស្គាល់ អាចត្រូវការរយៈពេលយូរ។

ហេតុនេះ យន្តការចាត់ចែងរក្សាការពារ(ជាបណ្តោះអាសន្ន) ជាយន្តការតែមួយគត់ដែលមានលក្ខណៈឆាប់រហ័ស និងមានប្រសិទ្ធភាពរាងខ្ពស់ ដែលអាច៖