តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល
ម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬរូបភាព ដែលមានលក្ខណៈញែកដាច់ពីគេ និងជាឈ្មោះឬតំណាងឲ្យប្រភពដើមនៃតំបន់ភូមិសាស្ត្រមួយ។ ហើយឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពនោះ ត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណផលិតផលមានប្រភពក្នុងភូមិសាស្ត្រដែលជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ ឬចរិតលក្ខណៈផ្សេងទៀតនៃផលិតផលនោះ។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក៏ជាឧបករណ៍មួយ ក្នុងការការពារផលិតផលដែលមានទំនាក់ទំនងជាមួយប្រភពភូមិសាស្ត្រជាក់លាក់, ការពារកម្មសិទ្ធិបញ្ញារបស់ផលិតករ ប្រតិបត្តិករ និងការពារអ្នកប្រើប្រាស់ផលិតផលដែលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ជាមួយគ្នាដែរ ព្រមទាំងរក្សាអត្តសញ្ញាណជាតិ និងពង្រឹងចំណេះដឹង ចំណេះធ្វើតាមបែបប្រពៃណី និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
នៅបរទេស មានផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញល្បីៗជាច្រើន ដូចជាម៉ាកសម្គាល់ភូមិសាស្ត្រស្រា Champagne និងស្រាគោញាក់ (Cognac) នៃប្រទេសបារាំង, ស្រាវីស្គី ប្រទេសស្កុតឡែន, អង្ករបាសម៉ាឌីរបស់ប្រទេសឥណ្ឌា និងទឹកត្រីភូកករបស់ប្រទេសវៀតណាមជាដើម។ នៅកម្ពុជាក៏បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលមួយចំនួនដូចជា ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ទឹកឃ្មុំព្រៃមណ្ឌលគិរី, ក្រូចថ្លុងកោះទ្រង់, ទឹកត្រីកំពតកែប, អំបិលកំពតកែប, បង្កងតាកែវ, ប្រហុកសៀមរាប, ស្វាយចន្ទីកំពង់ធំ, ស្វាយឧត្តរមានជ័យ, ក្តាមថ្មកោះកុង និងសូត្រមាសភ្នំស្រុក។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជីរួច ត្រូវបានផ្ដល់កិច្ចការពារផ្នែកច្បាប់ ដោយអាជ្ញាធររបស់ប្រទេសដែលចុះបញ្ជីម៉ាកនោះ។
ការហៅឈ្មោះប្រភពដើមនៃផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺសំដៅទៅលើឈ្មោះតំបន់ ឬទីកន្លែងជាក់លាក់ណាមួយដែលត្រូវបានគេប្រើប្រាស់ដើម្បីសម្គាល់ផលិតផល។ លក្ខណៈពិសេសទាំងនេះអាចកើតចេញពីកត្តាធម្មជាតិ ដូចជា ដី អាកាសធាតុ និងធនធានធម្មជាតិ ព្រមទាំងកត្តាមនុស្ស ដូចជាចំណេះដឹងប្រពៃណី ជំនាញ និងវិធីសាស្ត្រផលិតដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។
នៅកម្ពុជា ក្រសួងពាណិជ្ជកម្មជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង កាន់កាប់ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បន្ទាប់ពីបានចុះបញ្ជីរួច ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអាចផ្តល់សារៈប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គម ដូចជា៖

ជាមួយគ្នាដែរ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក៏ផ្ដល់សារៈប្រយោជន៍ដល់ប្រតិបត្តិករពាក់ព័ន្ធ ដូចជា៖

១. ចូលរួមលើកកម្ពស់ការអភិវឌ្ឍជនបទ
ជាទូទៅ សិទ្ធិក្នុងការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រ ស្ថិតនៅជាមួយអ្នកផលិតក្នុងតំបន់ ដូច្នេះហើយតម្លៃបន្ថែមដែលកើតចេញពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក៏នឹងផ្តល់ទៅដល់អ្នកផលិតទាំងអស់នោះ ហើយថែមទាំងអាចមានទំហំសេដ្ឋកិច្ចធំថែមទៀត អាស្រ័យទៅលើទំហំនៃការវិនិយោគនិងការអភិវឌ្ឍផលិតផលពាក់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះ។ និយាយជារួម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអាចចូលរួមលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈ៖

២. ចូលរួមជំរុញពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ
ម៉ាកសម្គាល់ទំនិញភូមិសាស្ត្រមានតួនាទីសំខាន់ក្នុងការជំរុញពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈ៖

៣. ចូលរួមរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងចំណេះដឹងប្រពៃណី
ផលិតផលដែលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដោយស្របច្បាប់ គឺជាលទ្ធផលនៃដំណើរការផលិត ឬបង្កើតដោយប្រើប្រាស់នូវចំណេះដឹងប្រពៃណី ដែលត្រូវបានសហគមន៍មួយនៅក្នុងតំបន់ជាក់លាក់មួយបន្តអនុវត្តជាយូរមក និងបញ្ជូនពីមួយជំនាន់ទៅមួយជំនាន់។ ដូចគ្នានេះដែរ ផលិតផលមួយចំនួនដែលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្របច្បាប់ អាចរួមបញ្ចូលនូវលក្ខណៈពិសេសនៃបេតិកភណ្ឌវប្បធម៌ សិល្បៈនិងចំណេះដឹងប្រពៃណីជាតិ ដែលបានវិវឌ្ឍន៍ឡើងនៅក្នុងតំបន់ភូមិសាស្រ្តជាក់លាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិ។