កម្មវិធីវិនិយោគកម្មសិទ្ធិបញ្ញា
កម្មវិធីវិនិយោគកម្មសិទ្ធិបញ្ញា (Invest-IP) របស់ ស.ក.ព.ក បង្កើតទ្បើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីការវិនិយោគលើវិស័យកម្មសិទ្ធិបញ្ញា និងបច្ចុប្បន្នភាពនៃការវិវឌ្ឍជាបន្តបន្ទាប់នៃយន្តការនានាក្នុងវិស័យនេះ តាមរយៈការផ្សព្វផ្សាយ និងចែករំលែកនូវអត្ថបទស្រាវជ្រាវ និងបទបង្ហាញ របស់អ្នកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញា និងអ្នកសិក្សាស្រាវជ្រាវ។
បេសកកម្មរបស់យើង
ដើម្បីលើកកម្ពស់ ការពារ និងសម្របសម្រួលពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញានៅទូទាំងពិភពលោក ព្រមទាំងផ្តល់អំណាចដល់អ្នកបង្កើតថ្មី និងអ្នកច្នៃប្រឌិតក្នុងការទាញយកតម្លៃពេញលេញនៃទ្រព្យកម្មសិទិ្ធបញ្ញារបស់ខ្លួន ព្រមទាំងជំរុញប្រព័ន្ធអេកូឡូស៊ីនៃនវានុវត្តន៍ និងកិច្ចសហការឱ្យកាន់តែរីកចម្រើន។
ចក្ខុវិស័យរបស់យើង
ពិភពលោកមួយដែលកម្មសិទ្ធិបញ្ញាត្រូវបានផ្តល់តម្លៃ ទទួលបានការការពារ និងការធ្វើពាណិជ្ជកម្មដោយសេរី ដែលអនុញ្ញាតឱ្យអ្នកបង្កើតថ្មីទទួលបានជោគជ័យ និងជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ តាមរយៈនវានុវត្តន៍មិនមានដែនកំណត់ និងការចែករំលែកចំណេះដឹង។