អត្ថបទសង្ខេបស្ដីពីយន្តការដោះស្រាយ ចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញា នៅកម្ពុជា

  • Post author:
  • Post published:
  • Post category:អត្ថបទ

តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល

កម្មសិទ្ធិបញ្ញា អាចជាកត្តាលីករដ៏សំខាន់នៅក្នុងការបង្កើនប្រាក់ចំណូលសម្រាប់ម្ចាស់សិទ្ធិ ប្រសិនបើត្រូវបានទទួលស្គាល់ និងការពារឱ្យបានសមស្រប ដែលជាទូទៅទាមទារឱ្យម្ចាស់សិទ្ធិកម្មសិទ្ធិបញ្ញាមានការយល់ដឹងទូលំទូលាយអំពីក្របខណ្ឌនិងយន្តការ នៃការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន តាមរយៈការអនុវត្តសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ជាធរមាន។ នៅកម្ពុជា ម្ចាស់សិទ្ធិក៏អាចធ្វើការពិគ្រោះយោបល់ បឋមដោយឥតគិតថ្លៃជាមួយមន្ត្រីជំនាញរបស់ស្ថាប័នមានសមត្ថកិច្ច ឬសមាគមក្នុងស្រុកមួយចំនួនផងដែរ។ សិទ្ធិកម្មសិទ្ធិបញ្ញា ត្រូវបានចែកចេញជាពីរប្រភេទធំៗ រួមមាន៖

កម្មសិទ្ធិបញ្ញា ក៏អាចជាកត្តាលីករដ៏សំខាន់នៅក្នុងការចូលរួមលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រសិនបើយន្តការដែលធានានូវការទទួលស្គាល់ ការពារ និងដោះស្រាយវិវាទ ត្រូវបានដាក់ចេញ និងអនុវត្តខ្ជាប់ខ្ជួន តាមរយៈការវិនិយោគ និងវិនិយោគជាបន្តបន្ទាប់ទៅក្នុងការផលិត ការបង្កើត ការនាំចូល និងការធ្វើពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។

ជាក់ស្តែង ការបង្កើត និងការច្នៃប្រឌិតថ្មីៗជាច្រើន មានវត្តមាននៅលើទីផ្សារជារៀងរាល់ថ្ងៃ ដែលជាលទ្ធផលនៃការបន្តការបង្កើតនិងច្នៃប្រឌិតបង្កើតថ្មីរបស់មនុស្សជាតិ។ តាមទ្រឹស្តីនៃកម្មសិទ្ធិបញ្ញា ស្នាដៃទាំងនោះត្រូវបានការពារពីការលួចចម្លង និងប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។ ការអនុញ្ញាតនេះ ច្រើនធ្វើទ្បើងតាមរយៈការបង្កើតជាកិច្ចសន្យាឬកិច្ចព្រមព្រៀង។ ប៉ុន្តែពេលខ្លះ ម្ចាស់ស្នាដៃ ឬម្ចាស់សិទ្ធិ មិនបានទទួលអត្ថប្រយោជន៍ និងករណីខ្លះមិនទទួលបានពេញលេញនោះទេ ដោយសារមានការរំលោភបំពាននូវច្បាប់ ឬកិច្ចសន្យា ដូចមានបញ្ជាក់ជូនខាងលើ។ ការណ៍នេះទាមទារឱ្យម្ចាស់សិទ្ធិឬស្នាដៃមានការយល់ដឹងស៊ីជម្រៅអំពីប្រព័ន្ធកម្មសិទ្ធិបញ្ញា ជាពិសេសគឺយន្តការទប់ស្កាត់សកម្មភាពរំលោភបំពាន និងយន្តការដោះស្រាយផងដែរ។

ការរំលោភបំពានលើកម្មសិទ្ធិបញ្ញា គឺជាកម្មវត្ថុនៃការទទួលខុសត្រូវទាំងខាងរដ្ឋបាល រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ ក្នុងករណីដែលមានការរំលោភបំពានកើតទ្បើង ជាទូទៅយើងឃើញមានយន្តការមួយចំនួនដូចជា ៖

ចំពោះសកម្មភាពរំលោភបំពានដែលបង្កជាបទល្មើសព្រហ្មទណ្ឌ មានយន្តការ៖

ចំពោះសកម្មភាពរំលោភបំពានដែលមិនឈានដល់ការបង្កជាបទល្មើសព្រហ្មទណ្ឌ មានយន្តការ៖

ជាទូទៅ ការដោះស្រាយជម្លោះពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាតាមយន្តការតុលាការ ត្រូវបានតុលាការទាមទារឲ្យមានវត្តមាន ឬ លិខិតបញ្ជាក់របស់មន្ត្រីរដ្ឋបាលជំនាញកម្មសិទ្ធិបញ្ញា សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាសម្រេចសេចក្តី។ ហេតុដូច្នេះហើយ យន្តការរដ្ឋបាល អាចជាយន្តការបឋម និង អាទិភាពសម្រាប់ជម្លោះកម្មសិទ្ធិបញ្ញា។