សមាជិកភាព
អំពីសមាជិកភាព
បែបបទ និងនីតិវិធីនៃការចូលជាសមាជិកសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា
____
យោង៖
- ព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
- ប្រកាសលេខ ១៣២២០ ប្រក. ចុះថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជីសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
- លក្ខន្ដិកៈរបស់សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
- បទបញ្ជាផ្ទៃក្នុងរបស់សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
- ស្មារតីកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
សម្រេច
ប្រការ១._ គោលបំណង
បែបបទ និងនីតិវិធីនៃការចូលជាសមាជិកនេះ រៀបចំទ្បើងក្នុងគោលបំណង ដើម្បីកំណត់នូវលក្ខខណ្ឌ និងបែបបទនីតិវិធី នៃការចូលជាសមាជិករបស់ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក)។
ប្រការ២._ ប្រភេទនៃសមាជិក
ស.ក.ព.ក មានសមាជិក ចំនួន ៤(បួន) ប្រភេទ ដូចខាងក្រោម៖
- The founding members are both individuals who sacrificed their physical and mental strength, materials, and funds to establish the ស.ក.ព.ក.
- សមាជិកកិត្តិយស គឺជាសប្បុរសជន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ ថវិកា ចំណេះដឹង ជូនដល់ P.I.P.T.A in humanitarian conditions without demanding benefits from the ស.ក.ព.ក.
- សមាជិកសកម្ម គឺជាអ្នកចូលរួមអនុវត្តក្នុងសកម្មភាពរបស់ ស.ក.ព.ក.
- សមាជិកគាំទ្រ គឺជាអ្នកដែលមានជំនាញ ឬការចាប់អារម្មណ៍នៅក្នុងកិច្ចការលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
ប្រការ៣._ លក្ខខណ្ឌនៃការចូលជាសមាជិក
To become a member of the ស.ក.ព.ក, natural and legal persons must meet the following conditions:
- សមាជិកស្ថាបនិក
- ត្រូវតែជារូបវ័ន្តបុគ្គលមានសញ្ជាតិខ្មែរ
- បានលះបង់កម្លាំងកាយចិត្ត សម្ភារៈ និងថវិកាក្នុងការបង្កើត ស.ក.ព.កនិង
- មានការទទួលស្គាល់ពីប្រធាន ស.ក.ព.ក។
- សមាជិកកិត្តិយស
- ជាសមាជិកគណៈកម្មការប្រតិបត្តិ ឬអ្នកវិជ្ជាជីវៈផ្នែកច្បាប់ អ្នកជំនាញផ្នែកដោះស្រាយវិវាទ (ដូចមានចែងក្នុងលក្ខន្តិកៈ ស.ក.ព.ក) មន្ត្រីរាជការសាធារណៈ ភ្នាក់ងារកម្មសិទ្ធិបញ្ញា និង/ឬបញ្ញវន្តជំនាញកម្មសិទ្ធិបញ្ញា
- បានផ្តល់ជំនួយជាបន្តបន្ទាប់ជូនដល់ ស.ក.ព.ក ក្នុងលក្ខណៈមនុស្សធម៌ និង
- ត្រូវបានស្នើដោយសមាជិកគណៈកម្មការប្រតិបត្តិណាម្នាក់ ហើយមានសំទ្បេងគាំទ្រពីសមាជិកគណៈកម្មការប្រតិបត្តិចំនួន ៥០%+១។
- សមាជិកសកម្ម
- ជារូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលបានបង់ប្រាក់កម្រៃសមាជិកភាព នៅក្នុងអាណត្តិនីមួយៗ ឬ
- ជារូបវ័ន្តបុគ្គលបានចូលរួមសកម្មភាពការងារជាមួយ ស.ក.ព.ក ជាបន្តបន្ទាប់ ក្នុងនាមជាសមាជិកគាំទ្រ។ ស.ក.ព.ក in the capacity of a Supporting Member.
- សមាជិកគាំទ្រ ជារូបវ័ន្តបុគ្គល ដែលបានស្នើសុំតាមបែបបទតម្រូវរបស់ ស.ក.ព.ក និងដែលភ្ជាប់មកជាមួយនូវឯកសារអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬលិខិតឆ្លងដែន ថតចម្លង និងពត៌មានមធ្យោបាយទំនាក់ទំនង។
ប្រការ៤._ នីតិវិធីនៃការចូលជាសមាជិក
នីតិវិធីនៃការចូលជាសមាជិក ស.ក.ព.ក មានដូចខាងក្រោម៖
- សាធារណជនដែលមានបំណងចូលជា សមាជិកគាំទ្រ ត្រូវបំពេញទម្រង់បែបបទសុំចូលជាសមាជិកគាំទ្រ ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ។ សមាជិកគាំទ្រ ត្រូវបានទទួលស្គាល់ពេញមួយឆ្នាំ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
- សាធារណជន និងនីតិបុគ្គលដែលមានបំណងចូលជា សមាជិកសកម្ម ត្រូវបំពេញទម្រង់បែបបទសុំចូលជាសមាជិកសកម្ម ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ។ សម្រាប់ សមាជិកគាំទ្រ ដែលបានចូលរួមសកម្មភាព ស.ក.ព.ក យ៉ាងសកម្ម ពេញមួយឆ្នាំ អាចត្រូវបានទទួលស្គាល់ជា សមាជិកសកម្ម ផងដែរ។ សមាជិកសកម្ម ត្រូវបានទទួលស្គាល់រហូតដល់ផុតអាណត្តិនីមួយៗ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
- សមាជិកកិត្តិយស ជាបុគ្គលដែលត្រូវបានអញ្ជើញដោយ ស.ក.ព.ក។ សមាជិកគណៈកម្មការប្រតិបត្តិរូបណា ដែលបានបំពេញការងារយ៉ាងសកម្មពេញមួយអាណត្តិ ឬបានបំពេញការងារ និងចូលរួមចំណែកយ៉ាងសកម្ម យ៉ាងតិចពេញមួយឆ្នាំ អាចត្រូវបានអញ្ជើញជា សមាជិកកិត្តិយស ផងដែរ។ សមាជិកកិត្តិយស ត្រូវបានទទួលស្គាល់ជាអចិន្ត្រៃយ៍ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
- សមាជិកស្ថាបនិក ជាបុគ្គលដែលត្រូវបានអញ្ជើញដោយប្រធាន ស.ក.ព.ក។ សមាជិកស្ថាបនិក ត្រូវបានទទួលស្គាល់ជាអចិន្ត្រៃយ៍ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
ប្រការ៥._ ការបញ្ចប់សមាជិកភាព
ការបញ្ចប់សមាជិកភាពរបស់សមាជិកក្នុងប្រភេទណាមួយ ត្រូវធ្វើឡើងតាមរយៈការស្នើសុំរបស់សាមីខ្លួន ឬធ្វើទ្បើងនៅក្នុងករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរ ដូចមានចែងច្បាស់នៅក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ក.ព.ក។
ប្រការ៦ ._អវសាន្តប្បញ្ញត្តិ
គណៈកម្មការប្រតិបត្តិ អគ្គលេខាធិការដ្ឋាន សមាជិក បុគ្គលិក រួមទាំងបុគ្គលិកស្ម័គ្រចិត្តនៃ ស.ក.ព.ក ត្រូវទទួលអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។