អត្ថបទសង្ខេបស្តីពីទិដ្ឋភាពទូទៅនៃម៉ាក និងគំនូរឧស្សាហកម្ម

តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល

I. ម៉ាក

ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវាដែលបានផ្ដល់ដោយពាណិជ្ជករ ឬអ្នកដទៃទៀត។ ម៉ាកអាចជាពាក្យ គំនូរ អក្សរ អក្សរកាត់ លេខ សំបកកញ្ចប់ ពាក្យស្លោក ឬនិមិត្តសញ្ញា ពណ៌ ក្លិន សំឡេង ឬឈ្មោះផ្សេងៗដូចជា នាមត្រកូល ហត្ថលេខា និមិត្តសញ្ញា។ល។ បច្ចុប្បន្ន នៅកម្ពុជា ម៉ាកសំឡេង និងក្លិន មិនទាន់មានការទទួលស្គាល់ជាម៉ាកដែលអាចចុះបញ្ជី និងទទួលសិទ្ធិផ្ដាច់មុខតាមច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២ នៅឡើយទេ។ ខណៈពេលដែលប្រទេសមួយចំនួនបានពង្រីកវិសាលភាពនៃការការពារម៉ាក ដោយមិនកំណត់ត្រឹមតែសញ្ញាដែលអាចមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់សញ្ញាដែលអាចទទួលដឹងតាមរយៈអារម្មណ៍ផ្សេងៗ ដូចជាសំឡេង និងក្លិនផងដែរ។ ជាក់ស្ដែង ប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងម៉ាឡេស៊ី បានបញ្ចូលប្រភេទសញ្ញាទាំងពីរនេះទៅក្នុងច្បាប់ស្ដីពីម៉ាករបស់ខ្លួន ដើម្បីពង្រីកវិសាលភាពនៃការការពារសិទ្ធិម្ចាស់ម៉ាក។ ដោយឡែកក៏មានប្រទេសមួយចំនួនទៀតដូចជាប្រទេសចិន ជប៉ុន និងថៃ ក៏ជាប្រទេសដែលទទួលស្គាល់ម៉ាកជាសម្លេងផងដែរ ប៉ុន្តែមិនទទួលស្គាល់ម៉ាកជាក្លិនសម្រាប់ការចុះបញ្ជីម៉ាកនោះទេ។

1. ការចុះបញ្ជីម៉ាក

ក្រសួងពាណិជ្ជកម្មជាស្ថាប័នមានសមត្ថកិច្ចកាន់កាប់ ចុះបញ្ជី និងការពារម៉ាក។ ក្រសួងពាណិជ្ជកម្ម មានតួនាទីបំពេញភារកិច្ចដែលទាក់ទងទៅនឹងនីតិវិធីដើម្បីធ្វើការចុះបញ្ជីម៉ាក និងដើម្បីធ្វើការគ្រប់គ្រងម៉ាកដែលបានចុះបញ្ជីរួចហើយ។ ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ត្រូវធ្វើឡើងតាមរយៈគំរូពាក្យស្នើសុំ ដូចមានចែងក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ហើយត្រូវចុះហត្ថលេខាដោយអ្នកស្នើសុំ ឬភ្នាក់ងារតំណាងស្របច្បាប់។

សិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ម៉ាក ត្រូវទទួលស្គាល់តាមរយៈការចុះបញ្ជី។ ដូច្នេះដើម្បីទទួលបានសិទ្ធិលើម៉ាក ម្ចាស់ម៉ាកត្រូវតែដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកនោះដើម្បីបង្កើតសិទ្ធិស្របច្បាប់ ក្នុងការទាមទារសិទ្ធិឱ្យមានការការពារពីច្បាប់ នៅពេលមានការរំលោភបំពានសិទ្ធិប្រើប្រាស់ម៉ាករបស់ខ្លួន។

2. សិទ្ធិរបស់ម្ចាស់ម៉ាក

យោងតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២ សិទ្ធិរបស់ម្ចាស់ម៉ាកដែលទទួលបានពីការចុះបញ្ជី មានដូចជា៖

3. កាតព្វកិច្ចរបស់ម្ចាស់ម៉ាក

ម្ចាស់ម៉ាកត្រូវគោរពល័ក្ខខ័ណ្ឌ និងនីតិវិធីច្បាប់ ដើម្បីរក្សាសុពលភាពនៃការចុះបញ្ជី និងការការពារសិទ្ធិរបស់ខ្លួនដូចខាងក្រោម៖

II. គំនូរឧស្សាហកម្ម

គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ។ ទោះបីជាមានឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយ ឱ្យតែការផ្គុំទម្រង់ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេស (សំដៅលើ រូបរាងខាងក្រៅរបស់វត្ថុ ឬផលិតផលដែលអាចមើលឃើញ)របស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។ គំនូរឧស្សាហកម្មសំដៅទៅលើ ទម្រង់ទាំងមូលនៃផលិតផលនិងមុខងាររបស់វានៅក្នុងការប្រើប្រាស់នូវទម្រង់នោះ។ គំនូរឧស្សាហកម្ម ខុសពីម៉ាក ពីព្រោះវាជារូបរាងនៃផលិតផល។ ចំណែកម៉ាក គឺគ្រាន់តែជាអត្តសញ្ញាណនៃផលិតផល ឬសេវាកម្ម។

1. ការចុះបញ្ជីគំនូរឧស្សាហកម្ម

សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម ត្រូវដាក់ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលជាស្ថាប័នទទួលបន្ទុកកាន់កាប់ ចុះបញ្ជី និងការពារគំនូរឧស្សាហកម្ម។ គំនូរឧស្សាហកម្មអាចត្រូវបានអនុញ្ញាតឱ្យចុះបញ្ជី ប្រសិនបើម្ចាស់គំនូរឧស្សាហកម្មបញ្ជាក់បានថា គំនូរឧស្សាហកម្មនោះ“ថ្មី”។ គំនូរឧស្សាហកម្មថ្មីគឺជា គំនូរឧស្សាហកម្មដែលមិនទាន់បានបញ្ចោញឱ្យដឹងដល់សាធារណជន នៅទីកន្លែងណាមួយនៅលើពិភពលោក មុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំ (សំដៅលើ កាលបរិច្ឆេទដែលបានដាក់សំណុំលិខិតស្នើសុំមុនគេបង្អស់ដែលប្រើប្រាស់ធ្វើជាមូលដ្ឋាន ដើម្បីទទួលបានសិទ្ធិអាទិភាព) តាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត។

ការចុះបញ្ជីគំនូរឧស្សាហកម្មមានគោលបំណងការពាររូបរាងខាងក្រៅនៃផលិតផល។ ចំណែកឯការចុះបញ្ជីម៉ាកគឺមានគោលបំណងការពារឈ្មោះ ស្លាកសញ្ញា ឬរូបសញ្ញាដែលប្រើសម្រាប់សម្គាល់ទំនិញ ឬសេវាកម្ម។

2. សិទ្ធិរបស់ម្ចាស់គំនូរឧស្សាហកម្ម

យោងតាម ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣ សិទ្ធិរបស់ម្ចាស់គំនូរឧស្សាហកម្មដែលទទួលបានពីការចុះបញ្ជីមានដូចជា៖

 3. កាតព្វកិច្ចរបស់ម្ចាស់គំនូរឧស្សាហកម្ម

ម្ចាស់គំនូរឧស្សាហកម្មត្រូវគោរពល័ក្ខខ័ណ្ឌ និងនីតិវិធីដែលច្បាប់បានកំណត់ ដើម្បីរក្សាសុពលភាពនៃការចុះបញ្ជី និងការពារសិទ្ធិរបស់ខ្លួនដូចខាងក្រោម៖