ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ – សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (PIPTA) និងក្រុមហ៊ុនមេធាវី Duan & Duan (Chongqing) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានគោលដៅរួមគ្នាលើកកម្ពស់ការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិន និងទាក់ទាញវិនិយោគនិងផលិតផលចិនចូលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដើម្បីធានាការទទួលស្គាល់ និងការពារកម្មសិទ្ធិបញ្ញា
ការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញារវាងប្រទេសចិន និងកម្ពុជា, គាំទ្រដល់កិច្ចការពារកម្មសិទ្ធិបញ្ញាជាអន្តរជាតិ, ការកសាងសមត្ថភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា (ដូចជាការរៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា ឬកិច្ចប្រជុំជាដើម ដើម្បីពិភាក្សាផ្លាស់ប្តូរព័ត៌មាន និងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញារវាងប្រទេសចិន និងកម្ពុជា) ព្រមទាំងស្រាវជ្រាវ និងផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងកម្មសិទ្ធិបញ្ញា
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅក្រុមហ៊ុនមេធាវី Duan & Duan (Chongqing) ដោយមានការចូលរួមលោកស្រី កែវ ឡាំងចេង ប្រធានសមាគមPIPTA និងលោក ហាក់ សុខម៉េង អគ្គលេខាធិការ ព្រមទាំងលោកមេធាវី Leng Kai Wei ប្រធានការិយាល័យ និងតំណាងក្រុមហ៊ុនរួមមានលោក Yang Yu ប្រធានផ្នែកអនុវត្តកម្មសិទ្ធិបញ្ញា និង Yu Miaohan តំណាងមេធាវីផ្នែកកិច្ចការអន្តរជាតិ។
មុនពេលពិធីចុះហត្ថលេខានេះ លោកស្រីប្រធានសមាគម ក៏បានណែនាំអំពីបេសកកម្ម និងសមិទ្ធិផលរបស់ PIPTA ដោយចង្អុលបង្ហាញថា PIPTA មានបំណងចូលរួមលើកកម្ពស់ការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញានៅកម្ពុជា និងការផ្សព្វផ្សាយច្បាប់ គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ លោក Leng Kaiwei បានបញ្ជាក់ផងដែរថា "កិច្ចសហប្រតិបត្តិការនេះ ជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនមេធាវី Duan & Duan (Chongqing) ក្នុងការអនុវត្តយុទ្ធសាស្ត្រអន្តរជាតិភាវូបនីយកម្ម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាក្រៅស្រុកឬអន្តរជាតិ
ភាគីទាំងពីរបានធ្វើការយល់ស្របលើបញ្ហាសហការគ្នា លើការស្រាវជ្រាវពាក់ព័ន្ធនឹងការផ្ទេរ និងការផ្លាស់ប្តូរបច្ចេកវិទ្យា និងផ្តល់និងទទួលជំនួយសេវាកម្មផ្នែកច្បាប់ និងឈានដល់ការឯកភាពគ្នាលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ





