សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (សកពក) ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)

You are currently viewing Promoting Intellectual Property Trading Association (PIPTA) was granted the high honor of an audience by His Excellency Minister of Ministry of Industry, Science, Technology & Innovation (MISTI)

នាថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦

សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (សកពក) ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូ ស.ក.ព.ក ដឹកនាំដោយ លោកស្រី កែវ ឡាំងចេង ប្រធានសមាគម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ នៅទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ដែលរួមមាន៖

  • ឯកឧត្តមមេធាវី សាន សុភ័ក្រ សហស្ថាបនិក និង អនុប្រធាន
  • ឯកឧត្តមមេធាវី ជិន បូរិន សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់
  • លោកស្រីមេធាវី ហេង ចរិយា ទីប្រឹក្សា
  • លោកមេធាវី សាន់ សុវណ្ណារ៉ា អគ្គលេខាធិការរង
  • លោក រ៉ា យុត្តិមា អគ្គលេខាធិការរង
  • លោក ហាន វឌ្ឍនៈ ក្រុមការងារអគ្គលេខាធិការដ្ឋាន
  • កញ្ញា សាត់ ស្រីកា ក្រុមការងារអគ្គលេខាធិការដ្ឋាន
  • កញ្ញាមេធាវី នូ រតនា សមាជិកសមាគម
  • លោក គង់ ភូរី សមាជិកសមាគម
  • កញ្ញា ឆយ ស្រីពៅ សមាជិកសមាគម
  • លោក សារឿន បុរី សមាជិកសមាគម

នៅក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រចំពោះចក្ខុវិស័យរបស់សមាគម និងលេីកទឹកចិត្តអោយសមាគមសហការជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួង ដើម្បីចូលរួមលើកកម្ពស់ យន្តការដែលមានស្រាប់ និងពិភាក្សាលេីការបង្កេីតគម្រោងកិច្ចសហប្រតិបត្តិការ ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។