ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

You are currently viewing Signing Ceremony of the Memorandum of Understanding between the Ministry of Culture and Fine Arts and the Promoting Intellectual Property Trading Association

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក / PIPTA) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយគោលនយោបាយ យន្តការ និងបទប្បញ្ញត្តិច្បាប់ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងវិស័យកម្មសិទ្ធិបញ្ញា និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ ក៏ដូចជាដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវាយតម្លៃទ្រព្យកម្មសិទ្ធិបញ្ញា នៅកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតក្រុមការងារពិសេសចំនួនពីរ គឺក្រុមការងារសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងក្រុមការងារបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ដែលនឹងមានការចូលរួមពីក្រុមអ្នកជំនាញនិងអ្នកច្បាប់របស់សមាគម ក៏ដូចជាស្ថាប័នដៃគូពីបរទេសផងដែរ។