សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) បានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អោយចូលជួបសម្តែងការគួរសមជាមួយលោកជំទាវ ជា វាសនា រដ្ឋលេខាធិការ

You are currently viewing Promoting Intellectual Property Trading Association (PIPTA) was granted high permission from His Excellency Koeut Rith, to pay a courtesy visit to Her Excellency Chea Veasna

នាថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) បានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អោយចូលជួបសម្តែងការគួរសមជាមួយលោកជំទាវ ជា វាសនា រដ្ឋលេខាធិការ និង ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃក្រសួងយុត្តិធម៌ និងពិភាក្សាលើលទ្ធភាពបង្កើតកិច្ចសហប្រហប្រតិបត្តិការ នៅទីស្ដីការក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោកស្រី កែវ ឡាំងចេង ប្រធានសមាគម និងសហការី ដែលរួមមាន៖
- លោកមេធាវី ជិន បូរិន សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់
- លោកមេធាវី សាន់ សុវណ្ណារ៉ា អគ្គលេខាធិការរង