នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានលេខ ៣១៦៩ ព.ណ ន.នច ស្តីពីការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin) ដើម្បីលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មសេវាសាធារណៈដោយប្រើប្រព័ន្ធអេឡិចត្រូនិក ធានាតម្លាភាព ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងអនុវត្តស្របតាមលក្ខខណ្ឌនៃវិធានដើមកំណើតទំនិញ។
សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលសេចក្តីប្រកាសព័ត៌មានដែលបានភ្ជាប់ជូន។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម