ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក / PIPTA) បានជួបជាមួយ លោកស្រីចៅក្រម យី សុខវួច អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រម ឆែ វិវឌ្ឍនៈ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងចៅក្រម និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់អំពីយន្តការដោះស្រាយសំណុំរឿងកម្មសិទ្ធិបញ្ញា តាមផ្លូវតុលាលារ ព្រមទាំងសំណុំរឿងដែលមានកម្មវត្ថុនៃការអនុវត្តជាទ្រព្យ ឬសិទ្ធិកម្មសិទ្ធិបញ្ញា។
គូភាគីបានចែករំលែកបទពិសោធន៍អនុវត្តកន្លងមក និងជជែកពិភាក្សាជុំវិញប្រធានបទខាងលើ ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម និងរួមចំណែកលើកកម្ពស់យន្តការនេះ។







