សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក / PIPTA) បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ការស្រាវជ្រាវព័ត៌មាន និងផែនការយុទ្ធសាស្ត្រប្រកាសនីយបត្រតក្កកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាកលវិទ្យាល័យ»។

You are currently viewing Promoting Intellectual Property Trading Association (PIPTA) participated in a training session on “IP Registration for Patents and Industrial Designs, Information Search, and Patent Strategic Planning for SMEs and Universities”

ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក / PIPTA) បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ការស្រាវជ្រាវព័ត៌មាន និងផែនការយុទ្ធសាស្ត្រប្រកាសនីយបត្រតក្កកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាកលវិទ្យាល័យ»។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ការស្រាវជ្រាវព័ត៌មានកម្មសិទ្ធិបញ្ញា ព្រមទាំងការរៀបចំផែនការយុទ្ធសាស្ត្រប្រកាសនីយបត្រតក្កកម្ម ដោយផ្តោតជាពិសេសលើបទពិសោធន៍របស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិ។