សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក/PIPTA) បានអញ្ជើញចូលជួបពិភាក្សាកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង។

You are currently viewing Promoting Intellectual Property Trading Association (PIPTA), paid a visit to discuss cooperation with His Excellency Phe Chantravuth, Director General of Industry of the Ministry of Industry, Science, Technology and Innovation, at the Ministry

នាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុញ្ញាតដល់តំណាង សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក / PIPTA) ដឹកនាំដោយ លោកស្រី កែវ ឡាំងចេង ប្រធានសមាគម បានអញ្ជើញចូលជួបពិភាក្សាកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងសមាគមដូចជា៖

  • លោកស្រីមេធាវី ហេង ចរិយា ទីប្រឹក្សា
  • លោកមេធាវី លឹម វាសនា ទីប្រឹក្សា
  • លោក រ៉ា យុត្តិមា អគ្គលេខាធិការរង

ក្នុងឱកាសនេះ ភាគីទាំងពីរ បានពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ការគាំទ្រសហគ្រាស និងការប្រើប្រាស់កម្មសិទ្ធិបញ្ញាជាឧបករណ៍បង្កើនតម្លៃ និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលជាតិ ព្រមទាំងការរៀបចំសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ។