Promoting Intellectual Property Trading Association reached a principled understanding on future cooperation with the Minister of Culture and Fine Arts and Chairperson of the Board of the APSARA National Authority

You are currently viewing Promoting Intellectual Property Trading Association reached a principled understanding on future cooperation with the Minister of Culture and Fine Arts and Chairperson of the Board of the APSARA National Authority

នៅថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) បានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា

ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូ ស.ក.ព.ក ដឹកនាំដោយ លោកស្រី កែវ ឡាំងចេង ប្រធានសមាគម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ដែលរួមមាន៖

- លោក ជូ ទីឡេង សហស្ថាបនិក និងអនុប្រធាន

- ឯកឧត្តមមេធាវី សាន សុភ័ក្រ សហស្ថាបនិក និង អនុប្រធាន

- ឯកឧត្តមមេធាវី ជិន បូរិន សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់

- លោកស្រី LI Dongmei ទីប្រឹក្សាជាន់ខ្ពស់

- ឯកឧត្តមបណ្ឌិត ហៀង មករា ទីប្រឹក្សាជាន់ខ្ពស់

- លោកស្រីមេធាវី ហេង ចរិយា ទីប្រឹក្សា

- លោកមេធាវី លឹម វាសនា ទីប្រឹក្សា

- លោក រ៉ា យុត្តិមា អគ្គលេខាធិការរង

- លោកមេធាវី សាន់ សុវណ្ណារ៉ា អគ្គលេខាធិការរង

- លោក ហ៊ី ពិសិដ្ឋ ក្រុមការងារអគ្គលេខាធិការដ្ឋាន

- កញ្ញាមេធាវី នូ រតនា សមាជិកសមាគម

- លោក គង់ ភូរី សមាជិកសមាគម

- កញ្ញា ឆយ ស្រីពៅ សមាជិកសមាគម

នៅក្នុងកិច្ចជំនួបនេះ គូភាគីក៏បានឯកភាពគ្នាជាគោលការណ៍លើកិច្ចសហប្រតិបត្តិការ រួមមាន ការចុះអនុស្សរណៈយោគយល់ និងការរៀបចំព្រឹត្តការណ៍ផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌ខ្មែរនៅខេត្តសៀមរាប នាពេលខាងមុខ។