អំពីសមាជិកភាព

បែបបទ និងនីតិវិធីនៃការចូលជាសមាជិកសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា

____

យោង៖   

  • ព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
  • ប្រកាសលេខ ១៣២២០ ប្រក. ចុះថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជីសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
  • លក្ខន្ដិកៈរបស់សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
  • បទបញ្ជាផ្ទៃក្នុងរបស់សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។
  • ស្មារតីកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

សម្រេច

ប្រការ១._ គោលបំណង

            បែបបទ និងនីតិវិធីនៃការចូលជាសមាជិកនេះ រៀបចំទ្បើងក្នុងគោលបំណង ដើម្បីកំណត់នូវលក្ខខណ្ឌ និងបែបបទនីតិវិធី នៃការចូលជាសមាជិករបស់ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក)។

ប្រការ២._ ប្រភេទនៃសមាជិក

            ស.ក.ព.ក មានសមាជិក ចំនួន ៤(បួន) ប្រភេទ ដូចខាងក្រោម៖

  1. The founding members are both individuals who sacrificed their physical and mental strength, materials, and funds to establish the ស.ក.ព.ក.
  2. សមាជិកកិត្តិយស គឺជាសប្បុរសជន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ ថវិកា ចំណេះដឹង ជូនដល់ P.I.P.T.A in humanitarian conditions without demanding benefits from the ស.ក.ព.ក.
  3. សមាជិកសកម្ម គឺជាអ្នកចូលរួមអនុវត្តក្នុងសកម្មភាពរបស់ ស.ក.ព.ក.
  4. សមាជិកគាំទ្រ គឺជាអ្នកដែលមានជំនាញ ឬការចាប់អារម្មណ៍នៅក្នុងកិច្ចការលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។

ប្រការ៣._ លក្ខខណ្ឌនៃការចូលជាសមាជិក

            To become a member of the ស.ក.ព.ក, natural and legal persons must meet the following conditions:

  1. សមាជិកស្ថាបនិក
  • ត្រូវតែជារូបវ័ន្តបុគ្គលមានសញ្ជាតិខ្មែរ
  • បានលះបង់កម្លាំងកាយចិត្ត សម្ភារៈ និងថវិកាក្នុងការបង្កើត ស.ក.ព.កនិង
  • មានការទទួលស្គាល់ពីប្រធាន ស.ក.ព.ក។
  1. សមាជិកកិត្តិយស
  • ជាសមាជិកគណៈកម្មការប្រតិបត្តិ ឬអ្នកវិជ្ជាជីវៈផ្នែកច្បាប់ អ្នកជំនាញផ្នែកដោះស្រាយវិវាទ (ដូចមានចែងក្នុងលក្ខន្តិកៈ ស.ក.ព.ក) មន្ត្រីរាជការសាធារណៈ ភ្នាក់ងារកម្មសិទ្ធិបញ្ញា និង/ឬបញ្ញវន្តជំនាញកម្មសិទ្ធិបញ្ញា
  • បានផ្តល់ជំនួយជាបន្តបន្ទាប់ជូនដល់ ស.ក.ព.ក ក្នុងលក្ខណៈមនុស្សធម៌ និង
  • ត្រូវបានស្នើដោយសមាជិកគណៈកម្មការប្រតិបត្តិណាម្នាក់ ហើយមានសំទ្បេងគាំទ្រពីសមាជិកគណៈកម្មការប្រតិបត្តិចំនួន ៥០%+១។
  1. សមាជិកសកម្ម
  • ជារូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលបានបង់ប្រាក់កម្រៃសមាជិកភាព នៅក្នុងអាណត្តិនីមួយៗ ឬ
  • ជារូបវ័ន្តបុគ្គលបានចូលរួមសកម្មភាពការងារជាមួយ ស.ក.ព.ក ជាបន្តបន្ទាប់ ក្នុងនាមជាសមាជិកគាំទ្រ។ ស.ក.ព.ក in the capacity of a Supporting Member.
  1. សមាជិកគាំទ្រ ជារូបវ័ន្តបុគ្គល ដែលបានស្នើសុំតាមបែបបទតម្រូវរបស់ ស.ក.ព.ក និងដែលភ្ជាប់មកជាមួយនូវឯកសារអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬលិខិតឆ្លងដែន ថតចម្លង និងពត៌មានមធ្យោបាយទំនាក់ទំនង។

ប្រការ៤._ នីតិវិធីនៃការចូលជាសមាជិក

នីតិវិធីនៃការចូលជាសមាជិក ស.ក.ព.ក មានដូចខាងក្រោម៖

  1. សាធារណជនដែលមានបំណងចូលជា សមាជិកគាំទ្រ ត្រូវបំពេញទម្រង់បែបបទសុំចូលជាសមាជិកគាំទ្រ ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ។ សមាជិកគាំទ្រ ត្រូវបានទទួលស្គាល់ពេញមួយឆ្នាំ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
  1. សាធារណជន និងនីតិបុគ្គលដែលមានបំណងចូលជា សមាជិកសកម្ម ត្រូវបំពេញទម្រង់បែបបទសុំចូលជាសមាជិកសកម្ម ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ។ សម្រាប់ សមាជិកគាំទ្រ ដែលបានចូលរួមសកម្មភាព ស.ក.ព.ក យ៉ាងសកម្ម ពេញមួយឆ្នាំ អាចត្រូវបានទទួលស្គាល់ជា សមាជិកសកម្ម ផងដែរ។ សមាជិកសកម្ម ត្រូវបានទទួលស្គាល់រហូតដល់ផុតអាណត្តិនីមួយៗ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
  1. សមាជិកកិត្តិយស ជាបុគ្គលដែលត្រូវបានអញ្ជើញដោយ ស.ក.ព.ក។ សមាជិកគណៈកម្មការប្រតិបត្តិរូបណា ដែលបានបំពេញការងារយ៉ាងសកម្មពេញមួយអាណត្តិ ឬបានបំពេញការងារ និងចូលរួមចំណែកយ៉ាងសកម្ម យ៉ាងតិចពេញមួយឆ្នាំ អាចត្រូវបានអញ្ជើញជា សមាជិកកិត្តិយស ផងដែរ។ សមាជិកកិត្តិយស ត្រូវបានទទួលស្គាល់ជាអចិន្ត្រៃយ៍ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។
  1. សមាជិកស្ថាបនិក ជាបុគ្គលដែលត្រូវបានអញ្ជើញដោយប្រធាន ស.ក.ព.ក។ សមាជិកស្ថាបនិក ត្រូវបានទទួលស្គាល់ជាអចិន្ត្រៃយ៍ តាមរយៈសេចក្តីសម្រេចរបស់ ស.ក.ព.ក។

ប្រការ៥._ ការបញ្ចប់សមាជិកភាព

ការបញ្ចប់សមាជិកភាពរបស់សមាជិកក្នុងប្រភេទណាមួយ ត្រូវធ្វើឡើងតាមរយៈការស្នើសុំរបស់សាមីខ្លួន ឬធ្វើទ្បើងនៅក្នុងករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរ ដូចមានចែងច្បាស់នៅក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ក.ព.ក។

ប្រការ៦ ._អវសាន្តប្បញ្ញត្តិ

គណៈកម្មការប្រតិបត្តិ អគ្គលេខាធិការដ្ឋាន សមាជិក បុគ្គលិក រួមទាំងបុគ្គលិកស្ម័គ្រចិត្តនៃ ស.ក.ព.ក ត្រូវទទួលអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។