កម្មវិធីវិនិយោគកម្មសិទ្ធិបញ្ញា
កម្មវិធីវិនិយោគកម្មសិទ្ធិបញ្ញា (Invest-IP) របស់ ស.ក.ព.ក បង្កើតទ្បើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីការវិនិយោគលើវិស័យកម្មសិទ្ធិបញ្ញា និងបច្ចុប្បន្នភាពនៃការវិវឌ្ឍជាបន្តបន្ទាប់នៃយន្តការនានាក្នុងវិស័យនេះ តាមរយៈការផ្សព្វផ្សាយ និងចែករំលែកនូវអត្ថបទស្រាវជ្រាវ និងបទបង្ហាញ របស់អ្នកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញា និងអ្នកសិក្សាស្រាវជ្រាវ។
ការចូលរួមនៅក្នុងទីផ្សារ
ស្វែងយល់ពីសក្ដានុពលពាណិជ្ជកម្ម ក្របខ័ណ្ឌច្បាប់ក្នុងការចូលទីផ្សារ ឱកាសតាមវិស័យនានា និងតម្រូវការជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា សម្រាប់អាជីវកម្មក្នុងស្រុក និងវិនិយោគិនអន្តរជាតិដែលមានបំណងចង់បង្កើតវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ។
ការចុះបញ្ជី និងអនុលោមភាព
ការបង្ហាញផ្លូវអំពីនីតិវិធីយ៉ាងទូលំទូលាយ សម្រាប់ការចុះបញ្ជីពាណិជ្ជសញ្ញា ប៉ាតង់ សិទ្ធិអ្នកនិពន្ធ និងគំនូរឧស្សាហកម្ម ដើម្បីធានានូវការអនុលោមតាមបទប្បញ្ញត្តិយ៉ាងពេញលេញ និងការការពារទ្រព្យសកម្ម ក្រោមច្បាប់កម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជា។
ការធ្វើ និងបង្កើតតម្លៃពាណិជ្ជកម្ម
ទាញយកតម្លៃពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា តាមរយៈវិធីសាស្រ្តវាយតម្លៃជាយុទ្ធសាស្ត្រ ក្របខ័ណ្ឌផ្ទេរបច្ចេកវិទ្យា កិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណ និងយន្តការជួញដូរដែលគាំទ្រដោយកម្មសិទ្ធិបញ្ញា។
សទ្ទានុក្រមរបស់ ស.ក.ព.ក
សទ្ទានុក្រមទូទៅសម្រាប់ពាក្យគន្លឹះក្នុងពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា